មូលហេតុមួយចំនួនដែលពេលនេះនៅតែជាពេលវេលាដ៏ល្អសម្រាប់ការធ្វើពាណិជ្ជកម្មនៅកម្ពុជា
ទោះបីជាភូមិសាស្ត្រនយោបាយបន្តមានភាពតានតឹងក៏ដោយ ស្ថានភាពសេដ្ឋកិច្ច និងការព្យាករណ៍អំពីការរីកចម្រើនរបស់ប្រទេសកម្ពុជានៅតែរឹងមាំដដែល។
បរិយាកាសវិនិយោគប្រកបដោយថាមវន្តរបស់ប្រទេសកម្ពុជា ផ្តល់ឱកាសដ៏គួរឱ្យចាប់អារម្មណ៍ដល់សហគ្រិនទាំងក្នុងស្រុក និងអន្តរជាតិ។ ការរីកចម្រើនផ្នែកសេដ្ឋកិច្ចដ៏នឹងនរ ការរីកធំធាត់នៃទីផ្សារអ្នកប្រើប្រាស់ក្នុងស្រុក ប្រព័ន្ធសេដ្ឋកិច្ចដែលមានការប្រើប្រាស់ប្រាក់ដុល្លារ ព្រមទាំងការទទួលបាននូវអត្ថប្រយោជន៍ពាណិជ្ជកម្មតាមរយៈសមាគមអាស៊ាន (ASEAN) កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីផ្សេងៗទៀត បានធ្វើឱ្យកម្ពុជាជាទីតាំងយុទ្ធសាស្ត្រមួយសម្រាប់ប្រតិបត្តិការអាជីវកម្ម។
បន្ថែមពីនេះ ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយសហរដ្ឋអាមេរិកនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ បានបង្កើននូវភាពប្រាកដប្រជាពាក់ព័ន្ធនឹងអត្រាពន្ធគយ ដែលឥឡូវនេះត្រូវបានកំណត់ត្រឹម ១៩% ប៉ុណ្ណោះ ហើយបច្ចុប្បន្នមានកម្រិតទាបជាងប្រទេសចិន វៀតណាម និងឡាវ ហើយព្រមទាំងប្រហាក់ប្រហែលគ្នានឹងប្រទេសដែលជាសមាជិកអាស៊ានជាច្រើនទៀតដូចជាប្រទេសឥណ្ឌូនេស៊ី ថៃ ម៉ាឡេស៊ី និងហ្វីលីពីន។
ការពង្រីកគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ដូចជា អាកាសយានដ្ឋានអន្តរជាតិតេជោ កំពង់ផែស្វយ័តក្រុងព្រះសីហនុ គម្រោងព្រែកជីកហ្វូណនតេជោដែលកំពុងបន្តការសាងសង់ ក៏ដូចជាគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ថាមពល និងអគ្គិសនីធំៗមួយចំនួនទៀត ព្រមទាំងការជួសជុល និងការសាងសង់ផ្លូវថ្នល់ជាបន្តបន្ទាប់ នឹងជួយគាំទ្រដល់សេដ្ឋកិច្ចដែលកំពុងរីកចម្រើន ដោយផ្តល់នូវរចនាសម្ព័ន្ធកាន់តែល្អប្រសើរជាងមុនសម្រាប់អាជីវកម្ម។
ក្រៅពីនេះ រាជរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់នូវវិធានការថ្មីៗ ដើម្បីគាំទ្រ និងទាក់ទាញអាជីវកម្ម រួមទាំងការលើកទឹកចិត្តដល់ការវិនិយោគ និងអត្ថប្រយោជន៍ពន្ធសម្រាប់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ការធ្វើឌីជីថលនីយកម្មចំពោះដំណើរការនៃការផ្តល់ការអនុញ្ញាតរបស់រាជរដ្ឋាភិបាល ដូចជាការប្រើប្រាស់ថ្នាល CamDX សម្រាប់ការចុះបញ្ជីពាណិជ្ជកម្ម និងការអនុម័តកំណែទម្រង់បទប្បញ្ញត្តិដែលមានគោលដៅធ្វើសុខដុមនីយកម្មជាមួយស្តង់ដារអន្តរជាតិ ព្រមទាំងបញ្ជាក់ឱ្យបានកាន់តែច្បាស់អំពីលក្ខខណ្ឌសម្រាប់អនុលោមភាព។
ចំណុចសំខាន់ៗដែលគួរពិចារណាក្នុងការធ្វើអាជីវកម្មនៅកម្ពុជា
នៅពេលដែលលោកអ្នកបានសម្រេចចិត្តចាប់ផ្តើមធ្វើអាជីវកម្ម និងឈានចូលក្នុងទីផ្សារប្រទេសកម្ពុជា ការចាប់ផ្តើមអាជីវកម្មប្រកបដោយជោគជ័យទាមទារឱ្យមានការចុះបញ្ជីត្រឹមត្រូវដើម្បីអនុលោមតាមលក្ខខណ្ឌច្បាប់។ បន្ថែមពីនេះ ការបង្កើតនីតិបុគ្គលស្របច្បាប់សម្រាប់ការធ្វើអាជីវកម្មអាចការពារទ្រព្យសម្បត្តិ និងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់លោកអ្នក បង្កើនទំនុកចិត្តជាមួយដៃគូអាជីវកម្ម និងអាចបង្កើនសក្តានុពលនៃការរីកចម្រើនរបស់អាជីវកម្មលោកអ្នកផងដែរ (ដូចជាតាមរយៈការទទួលបានកម្ចីអាជីវកម្មជាដើម)។
ដំណើរការនីតិវិធីនៃការចុះបញ្ជីអាជីវកម្មទូទៅនៅកម្ពុជារួមមាន៖ ការចុះបញ្ជីឈ្មោះនិងការបង្កើតក្រុមហ៊ុនជាមួយក្រសួងពាណិជ្ជកម្ម ការចុះបញ្ជីពន្ធដារជាមួយអគ្គនាយកដ្ឋានពន្ធដារ ការចុះបញ្ជីបើកសហគ្រាស និងបុគ្គលិករបស់ក្រុមហ៊ុនជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការចុះបញ្ជីជាមួយបេឡាជាតិសន្តិសុខសង្គម។ អាជ្ញាប័ណ្ណតាមវិស័យផ្សេងៗទៀតអាចត្រូវបានតម្រូវ អាស្រ័យលើប្រភេទអាជីវកម្មនីមួយៗ។
ពាក់ព័ន្ធនឹងការជ្រើសរើសទម្រង់អាជីវកម្មដែលអ្នកចង់ចុះបញ្ជី ជម្រើសរួមមាន៖
ទម្រង់អាជីវកម្មនីមួយៗមានលក្ខណៈផ្នែកច្បាប់ ផ្នែកពន្ធដារ និងការប្រតិបត្តិការខុសៗគ្នា។ ឧទាហរណ៍ ការិយាល័យតំណាងមិនត្រូវបានអនុញ្ញាតឱ្យធ្វើការទិញឬលក់ទំនិញ ផ្តល់សេវាកម្ម ឬចូលរួមក្នុងសកម្មភាពផលិត កែច្នៃ ឬសាងសង់ឡើយ។ ចំណែកឯសាខាក្រុមហ៊ុនអាចអនុវត្តសកម្មភាពអាជីវកម្មដែលបានចែងក្នុងលក្ខន្តិកៈក្រុមហ៊ុនរបស់ក្រុមហ៊ុនមេប៉ុណ្ណោះAOIsហើយសាខាមិនមាននីតិបុគ្គលិកលក្ខណៈដាច់ដោយឡែកពីក្រុមហ៊ុនមេឡើយ ។
ក្នុងចំណោមជម្រើសខាងលើ ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត គឺជាទម្រង់ក្រុមហ៊ុនដែលពេញនិយមបំផុតដោយសារតែមានការកម្រិតទៅលើទំនួលខុសត្រូវរបស់ម្ចាស់ភាគហ៊ុន និងមានលក្ខខណ្ឌគ្រប់គ្រងអាជីវកម្មដែលមានភាពបត់បែន។ ក្រោមច្បាប់ប្រទេសកម្ពុជា ម្ចាស់ភាគហ៊ុននីមួយៗ គឺទទួលខុសត្រូវចំពោះបំណុល និងការទទួលខុសត្រូវរបស់ក្រុមហ៊ុនត្រឹមតម្លៃភាគហ៊ុនរបស់ម្ចាស់ភាគហ៊ុននោះតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ភាគហ៊ុនក្នុងក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត អាចផ្ទេរបានដោយអនុលោមតាមលក្ខខណ្ឌច្បាប់ និងអាស្រ័យតាមការចែងអំពីការផ្ទេរដែលបានកំណត់ក្នុងលក្ខន្តិកៈក្រុមហ៊ុន។
នៅក្រុមហ៊ុន Din & Co. យើងខ្ញុំរីករាយក្នុងការណែនាំលោកអ្នកអំពីដំណើរការនៃនីតិវិធីចុះបញ្ជីក្រុមហ៊ុន ក៏ដូចជាផ្តល់ការប្រឹក្សា និងការគាំទ្រផ្នែកអនុលោមភាពតាមច្បាប់ជាបន្តក្រោយពីទទួលបានចុះបញ្ជី។
សហប្រធាន
សហប្រធាន