ឌិន & ខូ

ការលើកលែងការផាកពិន័យសម្រាប់ការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ និងការធ្វើកំណែទម្រង់ការចុះបញ្ជីពាណិជ្ជកម្ម ក្នុងឆ្នាំ ២០២៦

ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជាMOCបានដាក់ចេញនូវបទប្បញ្ញត្តិថ្មីៗ ដែលមានប្រសិទ្ធភាពចាប់ពី ថ្ងៃទី០៨ ខែមករា ឆ្នាំ ២០២៦ក្នុងគោលបំណងកាត់បន្ថយបន្ទុកនៃការធ្វើអនុលោមភាពសម្រាប់ក្រុមហ៊ុន និងសហគ្រាស ព្រមទាំងពង្រឹងការអនុវត្តច្បាប់ចំពោះការខកខានក្នុងការបំពេញកាតព្វកិច្ចរយៈពេលយូរ។ វិធានការទាំងនេះផ្តល់នូវការសម្រាលបន្ទុកដ៏មានសារៈសំខាន់សម្រាប់ក្រុមហ៊ុនដែលមានបញ្ហាយឺតយ៉ាវក្នុងការដាក់តម្កល់ប្រតិវេទន៍នាពេលកន្លងមក និងធ្វើឱ្យក្របខ័ណ្ឌនៃចុះបញ្ជីពាណិជ្ជកម្មនៅកម្ពុជាកាន់តែមានភាពទំនើប។

១. ការលើកលែងការផាកពិន័យ សម្រាប់ការយឺតយ៉ាវក្នុងការដាក់តម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ

On ថ្ងៃទី០៨ ខែមករា ឆ្នាំ ២០២៦ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីជូនដំណឹងស្តីពីការផ្តល់ការលើកលែងការផាកពិន័យដល់សហគ្រាសដែលធ្លាប់បានខកខានក្នុងការដាក់តម្កល់ប្រតិវេទន៍ប្រចាំឆ្នាំរបស់ សហគ្រាសពាណិជ្ជកម្ម (“ADCE”) ចំនួនមួយឆ្នាំ ឬជាច្រើនឆ្នាំ។ for one or more years.

ការផ្លាស់ប្តូរគន្លឹះ

កន្លងមក សហគ្រាសត្រូវរងការផាកពិន័យ ចំនួន ២.០០០.០០០ រៀល (ប្រហែល ៥០០ ដុល្លារអាមេរិក) ក្នុងមួយឆ្នាំ សម្រាប់ការខកខាន។ យោងតាមសេចក្តីជូនដំណឹងថ្មីនេះ ការផាកពិន័យសរុបត្រូវបានកម្រិតត្រឹម ២.០០០.០០០ រៀលប៉ុណ្ណោះទោះបីជាខកខានច្រើនឆ្នាំក៏ដោយ។

លក្ខខណ្ឌសម្រាប់ការទទួលបានការលើកលែង៖

ការកាត់បន្ថយការផាកពិន័យនេះ ត្រូវអនុវត្តតាមលក្ខខណ្ឌដូចខាងក្រោម៖

  1. កាលបរិច្ឆេទឈប់ទទួលការបង់ប្រាក់៖ ប្រាក់ពិន័យដែលបានបង្រួមនេះត្រូវបង់ក្នុងរយៈពេល ៦០ ថ្ងៃនៃថ្ងៃធ្វើការ ចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹង (ពោលគឺប្រហែល ត្រឹមថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៦)។​​
  2. ការពិនិត្យសាវតា៖ សហគ្រាសត្រូវចូលរួមក្នុងដំណើរការពិនិត្យសាវតារូបវន្តបុគ្គលរបស់ម្ចាស់ហ៊ុនរបស់ក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងពង្រឹងការអនុវត្តច្បាប់ស្តីពីAMLប្រយុទ្ធប្រឆាំងការលាងសម្អាតប្រាក់ (“AML”)។

សហគ្រាសដែលខកខានមិនបានបំពេញតាមតម្រូវការទាំងនេះ ប្រឈមនឹងការចាត់ថ្នាក់ជា "ក្រុមហ៊ុនអកម្ម" ដែលអាចប៉ះពាល់ដល់សុពលភាពនៃការចុះបញ្ជីពាណិជ្ជកម្ម និងរឹតត្បិតការប្រើប្រាស់សិទ្ធិរបស់ក្រុមហ៊ុន។

២. ផលវិបាកកាន់តែតឹងរ៉ឹងចំពោះការបន្តខកខានមិនអនុវត្តតាមកាតព្វកិច្ច

ទន្ទឹមនឹងការលើកលែងពិន័យ ប្រកាសលេខ ១១៧ ចុះថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២៥ដែលមានប្រសិទ្ធភាពចាប់ពី ថ្ងៃទី០៨ ខែមករា ឆ្នាំ ២០២៦បានដាក់ចេញនូវវិធានការតឹងរ៉ឹងជាងមុន សម្រាប់សហគ្រាសដែលបន្តព្រងើយកន្តើយចំពោះកាតព្វកិច្ចដាក់តម្កល់ ADCE។

វិធានការអនុវត្តគន្លឹះ៖
  • វិធាន ៣ ឆ្នាំ៖ សហគ្រាសដែលខកខានមិនបានដាក់តម្កល់ ADCE ចំនួន ៣ ឆ្នាំជាប់គ្នា នឹងត្រូវចាត់ថ្នាក់ជា "ក្រុមហ៊ុនអកម្ម" ដោយស្វ័យប្រវត្តិ។ Inactive.
  • ម្ចាស់ភាគហ៊ុន និងអភិបាលនៃក្រុមហ៊ុនអកម្ម នឹងត្រូវដាក់បញ្ចូលក្នុង "បញ្ជីប្រុងប្រយ័ត្ន" របស់ក្រសួងពាណិជ្ជកម្ម និង ត្រូវហាមឃាត់មិនឱ្យប្រើប្រាស់សេវាសាធារណៈរួមទាំងការចុះបញ្ជីក្រុមហ៊ុនថ្មី ឬការធ្វើវិសោធនកម្មលក្ខន្តិកៈក្រុមហ៊ុន រហូតទាល់តែស្ថានភាពក្រុមហ៊ុនត្រូវបានដោះស្រាយ ។

These measures reflect the MOC’s shift toward more active enforcement of corporate compliance obligations.

៣. ការធ្វើសាមញ្ញកម្ម និងទំនើបកម្មនៃនីតិវិធីចុះបញ្ជីពាណិជ្ជកម្ម

ប្រកាសលេខ ១១៧ ក៏តំណាងឱ្យការធ្វើទំនើបកម្មដ៏សំខាន់នៃប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្មរបស់កម្ពុជា ដែលផ្តល់អត្ថប្រយោជន៍ជាពិសេសសម្រាប់វិនិយោគិនបរទេស និងក្រុមហ៊ុនអន្តរជាតិ។

(ក) ការធ្វើសាមញ្ញកម្ម នូវឯកសារ និងការបញ្ជាក់លិខិត
  • ការធ្វើការបញ្ជាក់លិខិតប្រកបដោយភាពបត់បែន៖ ឯកសារគតិយុត្តសម្រាប់ភាគហ៊ុនិក ឬក្រុមហ៊ុនមេបរទេស អាចត្រូវបានធ្វើការបញ្ជាក់ដោយ៖
    • សារការីនៃព្រះរាជាណាចក្រកម្ពុជា
    • ឬ ស្ថានទូត ឬស្ថានកុងស៊ុលប្រចាំនៅកម្ពុជា
    • ឬ សភាពាណិជ្ជកម្មបរទេសដែលទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្ម។
  • ការទទួលស្គាល់ហត្ថលេខាឌីជីថល៖ ក្រសួងពាណិជ្ជកម្មទទួលយក ហត្ថលេខាឌីជីថលជាផ្លូវការដែលកាត់បន្ថយតម្រូវការហត្ថលេខាផ្ទាល់លើឯកសារស្នើសុំ។
(ខ) ទំនើបកម្មនៃដំណើរការចុះបញ្ជី
  • ការចុះបញ្ជីសាខាតាមប្រព័ន្ធអនឡាញ៖ បញ្ជីសាខាក្នុងស្រុកត្រូវបានផ្លាស់ប្តូរទៅជាការដាក់ស្នើ តាមប្រព័ន្ធអនឡាញ។, reducing the need for in-person filings.
  • ការផ្ទៀងផ្ទាត់តាមរយៈ QR Code៖ ឥឡូវក្រសួងប្រើប្រាស់ប្រព័ន្ធ verify.gov.kh ដើម្បីអនុញ្ញាតឱ្យមានការផ្ទៀងផ្ទាត់ឯកសារភ្លាមៗតាមរយៈ QR Code ដែលមានសុវត្ថិភាព។

(គ) យន្តការសម្រាប់ការដាក់បណ្តឹងរដ្ឋបាលថ្មី៖

នីតិវិធីរដ្ឋបាលថ្មីអនុញ្ញាតឱ្យភាគហ៊ុនិកអាចដាក់ពាក្យបណ្តឹងទៅក្រសួងពាណិជ្ជកម្ម ដើម្បី ហាមឃាត់ជាបណ្តោះអាសន្ននូវការផ្ទេរភាគហ៊ុន ឬការធ្វើវិសោធនកម្មក្រុមហ៊ុន នៅពេលដែលមានភស្តុតាងនៃអំពើអយុត្តិធម៌ធ្ងន់ធ្ងរ ឬការរំលោភលើសិទ្ធិរបស់ភាគហ៊ុនិក។

(ឃ) អភិបាលកិច្ចក្រុមហ៊ុន និងការបង្កើនប្រសិទ្ធភាព AML
  • តម្រូវការលេខាធិការក្រុមហ៊ុន៖ ប្រកាសបានបញ្ជាក់សារជាថ្មីនូវតម្រូវការដែលក្រុមហ៊ុនត្រូវតែតែងតាំងយ៉ាងហោចណាស់លេខាធិការក្រុមហ៊ុនម្នាក់ ដែលទទួលខុសត្រូវលើការទទួល និងរក្សាទុកឯកសារផ្លូវការរបស់ក្រុមហ៊ុន។
  • ការពិនិត្យផ្ទៀងផ្ទាត់៖ ក្រសួងពាណិជ្ជកម្មនឹងធ្វើការពិនិត្យ ប្រវត្តិរូបបុគ្គលចំពោះនាយក និងភាគហ៊ុនិកថ្មីៗ តាមរយៈប្រព័ន្ធអេឡិចត្រូនិក ដោយជំនួសឱ្យតម្រូវការលិខិតប្រកាសផ្ទាល់ខ្លួននាពេលកន្លងមក។

ចំណុចសំខាន់ៗសម្រាប់អាជីវកម្ម
  • ក្រុមហ៊ុនដែលមានការខកខានមិនបានដាក់ ADCE នាពេលកន្លងមក គួរតែឆ្លៀតឱកាសនៃ ការលើកលែងពិន័យដែលមានកំណត់នេះ មុន ថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៦។.
  • ការបន្តខកខានមិនអនុវត្តតាមកាតព្វកិច្ច នឹងនាំមកនូវផលវិបាកធ្ងន់ធ្ងរ ទាំងចំពោះក្រុមហ៊ុន និងបុគ្គលជានាយក ឬភាគហ៊ុនិក។
  • សហគ្រាសដែលមានម្ចាស់ជាជនបរទេស នឹងទទួលបានអត្ថប្រយោជន៍ពី ភាពសាមញ្ញនៃឯកសារ ហត្ថលេខាឌីជីថល និងដំណើរការចុះបញ្ជីតាមអនឡាញប៉ុន្តែគួរត្រៀមខ្លួនសម្រាប់ការពិនិត្យដិតដល់ជាងមុនទៅលើការប្រយុទ្ធប្រឆាំងការលាងសម្អាតប្រាក់ (AML)។

វិធីដែលយើងខ្ញុំអាចជួយលោកអ្នកបាន

ការស្វែងយល់ និងអនុវត្តតាមកំណែទម្រង់បទប្បញ្ញត្តិក្នុងទីផ្សារដែលកំពុងអភិវឌ្ឍ តម្រូវឱ្យមានការរៀបចំផែនការយ៉ាងហ្មត់ចត់ និងជំនាញក្នុងស្រុកច្បាស់លាស់។ យើងខ្ញុំតែងតែផ្តល់ប្រឹក្សាដល់អតិថិជនលើការដាក់តម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ និងនីតិវិធីចុះបញ្ជីនានានៅក្រសួងពាណិជ្ជកម្ម។

ប្រសិនបើលោកអ្នកមានសំណួរ ឬត្រូវការជំនួយក្នុងការវាយតម្លៃអំពីផលប៉ះពាល់នៃបទបញ្ញត្តិថ្មីៗទាំងនេះចំពោះអាជីវកម្មរបស់លោកអ្នក សូមទាក់ទងមកយើងខ្ញុំ។

SIN Soromnear
លោកស្រី ស៊ិន សុរម្យនា

សហប្រធាន

Related Articles