ស្របពេលដែលហេដ្ឋារចនាសម្ព័ន្ធឌីជីថលសកលកំពុងមានការអភិវឌ្ឍន៍យ៉ាងលឿន យើងក៏កំពុងប្រឈមមុខនឹងការកើនឡើងនូវការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលមិនធ្លាប់មានពីមុនមក។ ជាក់ស្តែងក្នុងឆ្នាំ ២០២៥ ប្រជាពលរដ្ឋកម្ពុជាបានបាត់បង់ថវិកាប្រមាណ ៤៥ លានដុល្លារ ដោយសារការឆបោកតាមប្រព័ន្ធអនឡាញ ដែលក្នុងនោះមានតែប្រមាណ ២០ លានដុល្លារ ប៉ុណ្ណោះត្រូវបានអាជ្ញាធរជួយសង្គ្រោះមកវិញបានដោយជោគជ័យ។ កត្តាទាំងនេះបានជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំសេចក្តីព្រាងច្បាប់ថ្មីស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលត្រូវបានបង្កើតឡើងដើម្បីផ្តល់នូវក្របខ័ណ្ឌគតិយុត្តដ៏ទូលំទូលាយ ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសដែលបង្កឡើងតាមរយៈបច្ចេកវិទ្យា។
ទោះបីជាមានការខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសទាំងនេះក៏ដោយ យើងមិនអាចមើលរំលងនូវការរីករាលដាលរបស់វានៅក្នុងសង្គមបច្ចុប្បន្នបានឡើយ។ ទោះយើងចង់ ឬមិនចង់ យើងអាចនឹងក្លាយជាជនរងគ្រោះនៃល្បិចកលទាំងនេះនៅថ្ងៃណាមួយ។ ខាងក្រោមនេះ គឺជាជំហានមួយចំនួនដែលជនរងគ្រោះអាចចាត់វិធានការតាមផ្លូវច្បាប់ ប្រសិនបើជួបប្រទះនូវហេតុការណ៍ទាំងនេះ៖
នៅក្នុងពិភពឌីជីថល ភស្តុតាងគឺជាជារឿងសំខាន់បំផុត។ ជនសង្ស័យអាចលុបសារ បិទគណនី ឬដកសារដែលបានបញ្ជូន ក្នុងរយៈពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ។ ភាពរហ័សរហួន និងការរក្សាការសម្ងាត់គឺជាឧបករណ៍ដ៏ល្អបំផុតរបស់អ្នក។ វាជាការល្អបំផុតប្រសិនបើជនល្មើសមិនបានដឹងខ្លួនមុនថាអ្នកកំពុងតាមដានពួកគេ ព្រោះវាអាចនាំឱ្យមានការបំផ្លាញភស្តុតាងភ្លាមៗ។
អ្វីដែលត្រូវប្រមូល៖
គន្លឹះ៖ នៅពេលថតរូបអេក្រង់លើទូរស័ព្ទ អ្នកគួរថតឱ្យឃើញនូវភាគរយថ្ម ម៉ោង និងកម្រិតសេវាទូរស័ព្ទ។ កត្តាទាំងនេះអាចជួយបញ្ជាក់ពីលំដាប់លំដោយនៃពេលវេលា និងភាពពិតប្រាកដនៃរូបភាពដែលបានថត។
ប្រសិនបើអ្នកបានផ្ទេរប្រាក់ ឬកត់សម្គាល់ឃើញសកម្មភាពដែលមិនមានការអនុញ្ញាត ពេលវេលាត្រឹមតែប៉ុន្មាននាទីគឺមានតម្លៃណាស់។ ទ្រព្យសម្បត្តិឌីជីថល និងការផ្ទេរប្រាក់សុទ្ធ ជារឿយៗត្រូវបានគេផ្ទេរបន្តតាមរយៈគណនីជាច្រើនយ៉ាងលឿន ដើម្បីធ្វើឱ្យពិបាកក្នុងការតាមដាន។
អ្វីដែលអ្នកគួរធ្វើ៖
នៅក្នុងប្រទេសកម្ពុជា ការដាក់ពាក្យបណ្តឹង គឺជាចំណុចចាប់ផ្តើមនីតិវិធីផ្លូវច្បាប់សម្រាប់ការស៊ើបអង្កេតជាផ្លូវការ។
ទីកន្លែងដែលអ្នកអាចរាយការណ៍៖
ការរំពឹងទុកជាក់ស្តែង៖ ការស៊ើបអង្កេតលើបទល្មើសបច្ចេកវិទ្យា ជាពិសេសករណីដែលពាក់ព័ន្ធនឹងអាសយដ្ឋាន IP (Internet Protocol) បរទេស ឬគណនីនៅក្រៅប្រទេស អាចមានដំណើរការយូរ។ សូមកុំរំពឹងថានឹងទទួលបានប្រាក់មកវិញភ្លាមៗ គោលដៅសំខាន់នៅទីនេះ គឺដើម្បីបង្កើតជាភស្តុតាងតាមផ្លូវច្បាប់ ដែលអាចជួយដល់ការបង្ក្រាបក្នុងទ្រង់ទ្រាយធំ។
បណ្តឹងរដ្ឋប្បវេណីជាធម្មតាត្រូវបានធ្វើឡើងស្របពេលគ្នា ឬបន្ទាប់ពីបណ្តឹងព្រហ្មទណ្ឌ។ វាមានប្រសិទ្ធភាពបំផុតនៅពេល៖
ប្រសិនបើអាជីវកម្មរបស់អ្នករងគ្រោះដោយបទល្មើសការបោកប្រាស់តាមបច្ចេកវិទ្យា (ការហេកចូលប្រព័ន្ធ (Hacking) មេរោគចាប់ជំរិត (Ransomware) ឬការលេចធ្លាយទិន្នន័យ) នោះអ្នកត្រូវតែវាយតម្លៃទាំងការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ និងផ្នែករដ្ឋប្បវេណីឬតាមកិច្ចសន្យា៖
១. ពិនិត្យមើលកាតព្វកិច្ចក្នុងកិច្ចសន្យា
ប្រសិនបើទិន្នន័យអតិថិជន ឬបុគ្គលិកត្រូវបានបាត់បង់ដោយសារការវាយប្រហារសាយប័រ ក្រុមហ៊ុនត្រូវពិនិត្យមើលឡើងវិញនូវប្រការរក្សាការសម្ងាត់ កាតព្វកិច្ចការពារទិន្នន័យ ការធានាសុវត្ថិភាព និងប្រការអំពីកម្រិតនៃការទទួលខុសត្រូវ។
ប្រសិនបើក្រុមហ៊ុនបានសន្យាថានឹងការពារទិន្នន័យ ប៉ុន្តែខកខានមិនបានអនុវត្តវិធានការសន្តិសុខសាយប័រឱ្យបានសមស្រប វាអាចត្រូវបានចាត់ទុកថាជាការរំលោភកិច្ចសន្យា។
២. ការអនុវត្តវិធានការសន្តិសុខសាយប័រឱ្យកាន់តែរឹងមាំ
ដើម្បីកាត់បន្ថយហានិភ័យនៃបទល្មើសបច្ចេកវិទ្យា អាជីវកម្មគួរតែដំឡើងប្រព័ន្ធការពារបណ្តាញ (Firewall) និងប្រព័ន្ធត្រួតពិនិត្យការលុកលុយ ការប្រើប្រាស់កូដនីយកម្ម (Encryption) ធ្វើបច្ចុប្បន្នភាពប្រព័ន្ធសន្តិសុខឱ្យបានទៀងទាត់ ប្រើប្រាស់មុខងារផ្ទៀងផ្ទាត់ច្រើនជាន់ និងធ្វើការសវនកម្មលើសន្តិសុខបច្ចេកវិទ្យាជាប្រចាំ។
ការបណ្តុះបណ្តាលបុគ្គលិកឱ្យចេះសម្គាល់អ៊ីមែលដែលមានការសង្ស័យ ការការពារលេខសម្ងាត់ និងការរាយការណ៍អំពីបញ្ហាសន្តិសុខជាបន្ទាន់ ក៏ជាសកម្មភាពបង្ការដ៏សំខាន់ផងដែរ។ ការធ្វេសប្រហែសរបស់បុគ្គលិក អាចបង្កើតជាការទទួលខុសត្រូវផ្លូវច្បាប់សម្រាប់ក្រុមហ៊ុនទាំងមូល។
៣. ស្វែងរកទីប្រឹក្សាច្បាប់ឱ្យបានឆាប់រហ័ស
ការចាត់វិធានការច្បាប់ឱ្យបានទាន់ពេលវេលា អាចជួយកម្រិតនូវទំហំនៃការទទួលខុសត្រូវសម្រាប់ក្រុមហ៊ុន និងបង្ការការខាតបង់បន្ថែមទៀតសម្រាប់បុគ្គលម្នាក់ៗ។
នៅក្រុមហ៊ុន ឌិន & ខូ (Din & Co.) យើងខ្ញុំត្រៀមខ្លួនជាស្រេចក្នុងការជួយលោកអ្នក ប្រសិនបើលោកអ្នកត្រូវការជំនួយ ឬការប្រឹក្សាយោបល់ទាក់ទងនឹងបញ្ហាបទល្មើសបច្ចេកវិទ្យា។
សូមទំនាក់ទំនងមកក្រុមការងាររបស់យើងខ្ញុំ
សហប្រធាន