ការចាប់ផ្តើមអាជីវកម្មមួយ មិនមែនគ្រាន់តែជាការជ្រើសរើសឈ្មោះដែលស្តាប់ទៅល្អនោះទេ។ ឈ្មោះអាជីវកម្មគឺជាផ្នែកដ៏សំខាន់មួយនៃអត្តសញ្ញាណរបស់ក្រុមហ៊ុន ហើយការជ្រើសរើសឈ្មោះដោយមិនបានពិនិត្យតាមផ្លូវច្បាប់ និងក្នុងការអនុវត្ត អាចបង្កបញ្ហានៅពេលអនាគត។ ឈ្មោះដែលអ្នកចង់បានអាចត្រូវបានចុះបញ្ជីដោយអាជីវកម្មផ្សេងទៀត បានចុះបញ្ជីជាម៉ាក ឬត្រូវបានប្រើប្រាស់រួចហើយនៅលើប្រព័ន្ធអនឡាញ។
មុនពេលចុះបញ្ជីក្រុមហ៊ុន បង្កើតម៉ាកយីហោ ឬចំណាយលើសម្ភារៈផ្សព្វផ្សាយ អ្នកគួរតែប្រាកដថាឈ្មោះនោះអាចប្រើប្រាស់បាន និងសមស្របសម្រាប់អាជីវកម្មរបស់អ្នក។ ខាងក្រោមនេះគឺជាចំណុចសំខាន់ ៣ ដែលអ្នកគួរពិនិត្យមុនពេលដាក់ឈ្មោះអាជីវកម្មរបស់អ្នក។
១. ពិនិត្យ និងបម្រុងទុកឈ្មោះក្រុមហ៊ុន
ជំហានដំបូង គឺត្រូវពិនិត្យថាតើឈ្មោះក្រុមហ៊ុនដែលអ្នកចង់បាន អាចចុះបញ្ជីបានឬអត់។ នៅកម្ពុជា ការចុះបញ្ជីក្រុមហ៊ុនត្រូវបានគ្រប់គ្រងដោយក្រសួងពាណិជ្ជកម្ម ដែលដំណាក់កាលដំបូងគឺត្រូវបម្រុងទុកនាមករណ៍ក្រុមហ៊ុន/សហគ្រាស តាមប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន។
ឈ្មោះដែលបានស្នើសុំអាចប្រឈមនឹងបញ្ហា ប្រសិនបើមានឈ្មោះដូចគ្នា ឬមានភាពស្រដៀងគ្នាដែលអាចបង្កការភ័ន្តច្រឡំជាមួយឈ្មោះក្រុមហ៊ុនដែលបានចុះបញ្ជីរួច។
- ឈ្មោះក្រុមហ៊ុនដែលបានចុះបញ្ជីរួច
- ឈ្មោះដែលមានភាពដូចគ្នា ឬស្រដៀងគ្នាដែលអាចបង្កការភ័ន្តច្រឡំ
- ឈ្មោះដែលបានស្នើសុំអាចប្រើប្រាស់បាន
- តើឈ្មោះនោះអាចត្រូវបានរធ្វើការបម្រុងទុកតាមរយៈក្រសួងពាណិជ្ជកម្មបានដែរឬទេ
- រៀបចំឈ្មោះក្រុមហ៊ុនដែលអ្នកពេញចិត្ត
- ដាក់ស្នើឈ្មោះទៅកាន់ក្រសួងពាណិជ្ជកម្ម
- បម្រុងទុកឈ្មោះដែលត្រូវបានអនុម័ត មុនពេលបន្តការចុះបញ្ជីក្រុមហ៊ុន ឬធ្វើការកែសម្រួលចាំបាច់ស្របតាមការវាយតម្លៃរបស់ក្រសួងពាណិជ្ជកម្ម
គន្លឹះ៖ គួររៀបចំឈ្មោះជម្រើសបន្ថែម ក្នុងករណីឈ្មោះដែលអ្នកពេញចិត្តមិនអាចប្រើបាន ឬ ត្រូវបានចាត់ទុកថាស្រដៀងគ្នាខ្លាំងពេកនឹងឈ្មោះក្រុមហ៊ុនដែលបានចុះបញ្ជីរួចហើយ។
២. ពិនិត្យភាពអាចប្រើប្រាស់បាននៃម៉ាក
ឈ្មោះក្រុមហ៊ុន និងម៉ាក មិនមែនជារឿងតែមួយនោះទេ។ ក្រុមហ៊ុនអាចចុះបញ្ជីឈ្មោះជាមួយក្រសួងពាណិជ្ជកម្មបាន ខណៈដែលបុគ្គល ឬអាជីវកម្មផ្សេងទៀតអាចមានសិទ្ធិលើម៉ាក ដែលមានឈ្មោះដូចគ្នា ឬស្រដៀងគ្នា។
មុនពេលចំណាយលើការរចនាឡូហ្គោ ការវេចខ្ចប់ ការផ្សព្វផ្សាយ ឬសម្ភារៈម៉ាកយីហោផ្សេងទៀត អ្នកគួរពិនិត្យថាតើឈ្មោះ ឬឡូហ្គោដែលអ្នកចង់ប្រើ ត្រូវបានការពារជាម៉ាករួចហើយឬនៅ។
- ម៉ាក ដែលមានឈ្មោះដូចគ្នា
- ម៉ាក ដែលមានភាពស្រដៀងគ្នា
- ទំនិញ ឬសេវាកម្មដែលម៉ាក ដែលមានស្រាប់បានចុះបញ្ជី
- ភាពដែលអាចបង្កការភ័ន្តច្រឡំជាមួយម៉ាក ដែលមានស្រាប់
សារៈសំខាន់៖ ការប្រើឈ្មោះដែលមានទំនាស់ជាមួយម៉ាកដែលមានស្រាប់ អាចធ្វើឱ្យអាជីវកម្មរបស់អ្នកប្រឈមនឹងវិវាទផ្លូវច្បាប់ ហើយអាចតម្រូវឱ្យអ្នកផ្លាស់ប្តូរឈ្មោះអាជីវកម្ម ឬម៉ាក បន្ទាប់ពីអ្នកបានចំណាយពេលវេលា និងថវិកាយ៉ាងច្រើនរួចទៅហើយ។
គន្លឹះ៖ ការចុះបញ្ជីឈ្មោះក្រុមហ៊ុន និងការចុះបញ្ជីម៉ាក ផ្តល់ការការពារតាមផ្លូវច្បាប់ខុសគ្នា។ ការពិនិត្យមើលចំនុចមួយហើយ មិនមានន័យថាការពិនិត្យមើលចំណុចមួយទៀតបានធ្វើដោយស្វ័យប្រវត្តិនោះទេ។ ដូច្នេះ គួរតែធ្វើការពិនិត្យទាំងពីរ ដើម្បីធានាបាននូវលទ្ធផលល្អបំផុត។
៣. ពិនិត្យឈ្មោះដែន និងគណនីបណ្តាញសង្គម
នៅក្នុងសេដ្ឋកិច្ចឌីជីថលនាពេលបច្ចុប្បន្ន ការបង្កើតអត្តសញ្ញាណអាជីវកម្មរបស់អ្នក មិនបានបញ្ចប់ត្រឹមការចុះបញ្ជីឈ្មោះក្រុមហ៊ុននោះទេ។ អតិថិជនរបស់អ្នកក៏គួរតែអាចស្វែងរកអាជីវកម្មរបស់អ្នកបានយ៉ាងងាយស្រួលតាមប្រព័ន្ធអនឡាញផងដែរ។
មុនពេលសម្រេចប្រើឈ្មោះណាមួយ អ្នកគួរពិនិត្យថាតើឈ្មោះដែនដែលពាក់ព័ន្ធ និងឈ្មោះគណនីបណ្តាញសង្គមអាចប្រើប្រាស់បានឬអត់។
- ឈ្មោះដែនសម្រាប់គេហទំព័រ
- ឈ្មោះក្នុង Facebook Page
- ឈ្មោះក្នុង Instagram
- ឈ្មោះក្នុង TikTok
- ឈ្មោះក្នុង LinkedIn
- និងឈ្មោះក្នុងបណ្តាញសង្គមផ្សេងទៀតដែលពាក់ព័ន្ធនឹងអាជីវកម្ម
គន្លឹះ៖ ព្យាយាមប្រើឈ្មោះដូចគ្នា ឬស្រដៀងគ្នា នៅលើគេហទំព័រ និងបណ្តាញសង្គមផ្សេងៗ។ អត្តសញ្ញាណអនឡាញដែលមានភាពស្របគ្នា អាចធ្វើឱ្យអតិថិជនងាយស្វែងរកអាជីវកម្មរបស់អ្នក និងជួយពង្រឹងម៉ាកយីហោរបស់អ្នក។
ប្រសិនបើឈ្មោះដែន ឬឈ្មោះគណនីបណ្តាញសង្គមដែលអ្នកពេញចិត្ត ត្រូវបានប្រើប្រាស់រួចហើយដោយអាជីវកម្មផ្សេងទៀត អ្នកគួរពិចារណាថាតើវាអាចបង្កការភ័ន្តច្រឡំជាមួយអាជីវកម្មរបស់អ្នកឬអត់ មុនពេលសម្រេចប្រើឈ្មោះនោះ។
មុនពេលសម្រេចប្រើឈ្មោះ
ការជ្រើសរើសឈ្មោះអាជីវកម្ម គឺជាការសម្រេចចិត្តដ៏សំខាន់មួយ ដែលគួរពិចារណាទាំងផ្នែកច្បាប់ និងផ្នែកអាជីវកម្ម។ ការពិនិត្យឈ្មោះក្រុមហ៊ុន ភាពអាចប្រើប្រាស់បាននៃម៉ាក និងវត្តមានរបស់ឈ្មោះដែលអ្នកចង់ប្រើនៅលើប្រព័ន្ធអនឡាញ មុនពេលសម្រេចប្រើឈ្មោះអាចជួយឱ្យអាជីវកម្មរបស់អ្នកជៀសវាងវិវាទ ការចំណាយ និងការប្តូរម៉ាកយីហោដែលមិនចាំបាច់នៅពេលអនាគត។
ការពិនិត្យបន្តិចបន្តួចមុនពេលចាប់ផ្តើម អាចជួយសន្សំសំចៃការចំណាយដ៏ធំក្នុងការផ្លាស់ប្តូរនៅពេលក្រោយ។
នៅក្រុមហ៊ុន ឌិន & ខូ (Din & Co.) យើងខ្ញុំត្រៀមខ្លួនជាស្រេចក្នុងការជួយលោកអ្នក ប្រសិនបើលោកអ្នកត្រូវការជំនួយ ឬការប្រឹក្សាយោបល់ទាក់ទងនឹងបញ្ហាបទល្មើសបច្ចេកវិទ្យា។
Contact our team